ព័ត៌មានជាតិ

ក្រុមគ្រួសារអតីតយុទ្ធជននៅខេត្តកំពង់ធំ ទទួលអំណោយនិងគ្រឿងឧបភោគពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតហ៊ុន ម៉ាណែត 

image

អត្ថបទ៖ កែម ចិន្តា 

កំពង់ធំ៖ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់អំណោយជាស្បៀង អាហារ សម្ភារប្រើប្រាស់សម្រាប់ជនពិការ និងថវិកាមួយចំនួនដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋបន្តទៀត ក្នុងខេត្តកំពង់ធំ។

ក្នុងពិធីទទួលអំណោយ នាព្រឹកថ្ងៃពុធទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារសម្រាប់ជនពិការ និងថវិកា និងបានប្ដេជ្ញាចិត្តបន្តនាំយកនូវអំណោយទាំងនេះទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រឲ្យដល់មូលដ្ឋានមួយៗដែលបងប្អូនកំពុងជួបការលំបាកខ្វះខាតពិតប្រាកដ និងខិតខំកែលម្អរៀបចំ ផ្នូរសពអតីតយុទ្ធជនពលីឲ្យមានសោភណភាពបន្ថែមទៀតដើម្បីជាទីតាំងប្រវត្តិសាស្ត្រយោធាទៅថ្ងៃអនាគត៕