ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មជំរុញអ្នកបុកអំបុកផលិតអំបុកឲ្យមានគុណភាព សុវត្ថិភាពដើម្បីទាក់ទាញអ្នកបរិភោគ

image

អត្ថបទ៖ កែម ចិន្ដា 

កំពង់ធំ៖  មន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានជំរុញអ្នកបុកអំបុកផលិតអំបុកក្នុងខេត្តកំពង់ធំឲ្យមានគុណភាព និងសុវត្ថិភាពដើម្បីទាក់ទាញអ្នកបរិភោគថែមទៀត។

លោក អ៊ុក  ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងថាដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនិងវប្បធម៌ប្រពៃណីរបស់អំបុកខេត្តកំពង់ធំលោកដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានផ្ដួចផ្ដើមគំនិតនិងគាំទ្រ  ក្នុងការកសាងម៉ាកយីហោអំបុកកំពង់ធំម៉ាកសមូហភាពនិងចុះបញ្ជីត្រឹមត្រូវនៅនាយកដ្ឋានកម្មសិទ្ធបញ្ញានៅក្រសួងពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ទន្ទឹមនឹងនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថាអំបុកកំពង់ធំ  មានមោទនភាពដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម  និងត្រូវចូលរួមថែរក្សាកេរ្តិ៍ដំណែល វប្បធម៌ ប្រពៃណី អំបុកកំពង់ធំ​មានឈ្មោះបោះសំឡេងនិងល្បីល្បាញ ជាពិសេសអំបុកកំពង់ធំត្រូវបានអ្នក កោះកុង ព្រៃវែង ភ្នំពេញ សៀមរាប និងខេត្តដទៃទៀតដូច្នេះបងប្អូនត្រូវផលិតអំបុកឲ្យមានគុណភាព ជានិរន្តរ៍ដើម្បីឲ្យមានភាពទាក់ទាញនិងសុវត្ថិភាពក្នុងការបរិភោគ ព្យាយាមទាក់ទងរកទីផ្សារ បង្កើតកន្លែងដាក់តាំងផលិតផលអំបុកសម្រាប់តម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ 

គួរបញ្ជាក់ថា អ្នកលក់អំបុកនៅក្នុងឃុំសានគរ មានប្រាំភូមិដែលមានចំនួន ៩៨គ្រួសារ ក្នុងនោះភូមិសានគរខ ចំនួន៤០គ្រួសារ, ភូមិក្បិលមាន ចំនួន១៨ គ្រួសារ, ភូមិសំពៅមាសមានចំនួន ៧ គ្រួសារភូមិក្រសាំងក ចំនួន ១៣គ្រួសារ និងភូមិក្រសាំងខ ចំនួន ២០គ្រួសារ៕

ព័ត៌មានទាក់ទង...