ព័ត៌មានជាតិ

គ្រោះថ្នាក់ណាស់! រកឃើញអ្នកបើកបររថយន្ត ប្រើប្រាស់គ្រឿងញៀន ១៦នាក់ នៅខេត្តបាត់ដំបង

image

បាត់ដំបង៖ សមត្ថកិច្ចចម្រុះខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ បានឆ្មក់ចុះត្រួតពិនិត្យ សារធាតុញៀន លើអ្នកបើកបរតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយបាន រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន ១៦នាក់។

 យោងតាមរបាយការណ៍ពីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានត្រួតពិនិត្យលើយានយន្តសរុបចំនួន ១៩៩គ្រឿង (តូចចំនួន១១គ្រឿង) ម៉ូតូចំនួន០៣គ្រឿង ដោយបានអនុវត្តធ្វើតេស្តទឹកនោមលើអ្នកបើកបរចំនួន ២៤៨នាក់ ហើយរកឃើញអ្នកផ្ទុកនូវសារធាតុញៀនចំនួន ១៦នាក់ ជាលទ្ធផលវិជ្ជមាន (+)។

ក្នុងករណីនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនរថយន្តចំនួន ១១គ្រឿង និងម៉ូតូចំនួន ០៣គ្រឿង មករក្សាទុកដើម្បីរង់ចាំអាណាព្យាបាល ឬម្ចាស់ក្រុមហ៊ុនមកធ្វើកិច្ចសន្យា ហើយទទួលរថយន្តទៅដំណើរការវិញ។ ដោយឡែកចំពោះអ្នកបើកបរ សមត្ថកិច្ចជំនាញ បានចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត៕

 

 

ព័ត៌មានទាក់ទង...