អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេស ២១នាក់គ្មានប័ណ្ណការងារនិងរស់នៅខុសច្បាប់នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖កំលាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់មួយកន្លែងដើម្បីត្រួតពិនិត្យរកឃើញពលករគ្មានឯកសារត្រឹមត្រូវ ដើម្បីចាប់បញ្ជូនទៅស្រុកទេសវិញ។ ក្នុងប្រតិបត្តិការណ៍នោះដឹកនាំដោយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបិត្តិការនៅចំណុចដីឡូត៍លេខ៤៥ផ្លូវនរោត្តម ស្ថិតខាងត្បូងអង្គភាពប្រឆាំងអំពើពុករលួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

នៅក្នុងការត្រួតពិនិត្យនេះឃើញថា មានកម្មករចំនួន៤១នាក់ក្នុងនោះជនជាតិវៀតណាម៣៤នាក់ (ស្រី២នាក់) និងគ្មានប័ណ្ណការងារចំនួន២១នាក់ និងជនជាតិកូរ៉េ ៧នាក់មានប័ណ្ណការងារ និងច្បាប់ត្រឹមត្រូវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមទាំ២១នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវនោះត្រូវបានឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនិតិវិធី។

ជាមួយនឹងការអនុវត្តច្បាប់នេះ សមត្ថកិច្ចក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការត្រូវសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជា បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្មនានា ទាំងអស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកធ្វើការដោយខុសច្បាប់បន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្មរបស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹងនោះ។ ប្រសិនបើគ្មាន លិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ ។

សូមជំរាបថា មុននឹងបណ្តេញជូនអន្តោប្រវេសន៍ចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសវៀតណាមអោយមកពិនិត្យនិងបំពេញឯកសារទទួលយកជនជាតិវៀតណាមត្រឡប់ទៅវិញ ប្រសិនបើមន្ត្រីស្ថាន ទូតមិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះក៍ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ

យោងតាមមាត្រា ទី ២៩ ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ដោយល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពី៣ ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនេះគ្នានេះ មន្ត្រីនិងភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេស ប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទា ទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈ ប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិ រដ្ឋ៕



អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation