គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងបង្ហាញទំនិញក្លែងក្លាយ ៨៨តោន ដែលរឹបអូសបានពីការបង្ក្រាបចំនួន៤ ករណី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ បានប្រកាសថា វេលាម៉ោង៣ រសៀលនៅថ្ងៃទី៦ ខែសីហាខាងមុខនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ (អគារS) គណៈកម្មាធិការនេះនឹងធ្វើសន្និសិទកាសែតបង្ហាញពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន ៤ ករណីកន្លងមក ដែលតាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទាំង៤ ករណីនោះមានវត្ថុតាំង ៨៨តោនត្រូវបានរឹបអូស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមដែល CNC ទទួលបាននៅថ្ងៃនេះបានដឹងថា
ការបង្ហាញលទ្ធផលបង្ក្រាបបទល្មើសទាំង៤ខាងលើនេះ រួមមាន ៖

១ ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយនិងខុសច្បាប់
២ ករណីបើកទីតាំងផលិតសាច់ប៉ាតេមិនអនុលោមតាមច្បាប់
៣ ករណីបើកសិប្បកម្មផលិតម្រេចនិងកាហ្វេមិនអនុលោមតាមច្បាប់
និង ៤ ករណីនាំចូលផលិតវេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាក Saint Amand,ទឹកសុទ្ធម៉ាកEvian,ស្រាបៀរម៉ាកCorona និងផលិតផលមួយចំនួនទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation