ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រៀបចំទីតាំងយកសំណាកមួយកន្លែងនៅទីក្រុងកោះពេជ្រ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

image

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានរៀបចំទីតាំងយកសំណាកមួយកន្លែងនៅក្នុងទីក្រុងកោះពេជ្រ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅសាលសហគមន៍កោះពេជ្រ ដើម្បីសម្រួលដល់ប្រជាជន និងអ្នកដែលមានការសង្ស័យថា បានជួបប្រាស្រ័យជាមួយអ្នកព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកដែលគិតថា ខ្លួនមានការពាក់ព័ន្ធទាំងនោះ អាចទៅយកសំណាក់ និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញនៅទីនោះផ្ទាល់។

សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកកឃើញវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ៥៦៥នាក់ អ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកដែលកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៩៣នាក់៕

ដោយ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...