អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅបុរីសន្តិភាព២ និងសម្រេចធ្វើផ្លូវ៧ខ្សែ លូមេ៤ខែ្ស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី៣ សីហា នេះ បានដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់នូវសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅសហគម បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជាមួយនិងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរាជធានីក៏ បានផ្តល់ជូនជាការដូជាច្រើន ដល់ប្រជាពលរដ្ឋនៅទីនោះ ដែលក្នុងនោះរួមមានផ្លូវចំនួន៧ខ្សែ និងប្រព័ន្ធលូមេ ចំនួន៤ខ្សែ តបតាមការសន្យា កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅនេះ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលថា៖ នៅក្នុងបុរីសន្តិភាព២នេះ រដ្ឋបាលរាជធានីភ្នំពេញបានកសាងសមិទ្ធិផលជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការ ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលពីមុនតំបន់នេះ គ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះ ប្រជាពលរដ្ឋមានផ្ទះសម្បែង រស់នៅសមរម្យ មានផ្សារ មានប្រពន្ធ័ទឹក-ភ្លើងប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខាភិបាលជាដើម”។

ជាមួយគ្នានោះ លោក អភិបាលក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ បង្ហាញពីឆន្ទៈ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត តាមបែបប្រជាធិប តេយ្យ។ លោកថា ក្នុងនាមអាជ្ញាធរ ដែលជាអាណាព្យាបាល តែងតែគិតគូរជានិច្ច ពីសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេល ជាពិសេសនៅពេលជួបប្រទះនូវបញ្ហាប្រឈមនានា។

គួរបញ្ជាក់ថាបន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលរាជធានី និងមន្ត្រីក្រោមឱវាទ បានបន្តចុះ ទៅពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋនៅភូមិ ដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ និងបានផ្តល់ផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែងជាង១ពាន់ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ពីភូមិដូនកុក ទៅភូមិបឹងធំ ក្នុងសង្កាត់បឹងធំ និងទៅតំបន់ផ្សេងៗទៀត ដែលតំបន់ទាំងនោះ បានទទួលរងដោយទឹកជំនន់លិចលង់ កាលពីពេលកន្លងទៅនេះ។

រួចពីនោះ ក្រុមប្រតិភូ សាលារាជធានីភ្នំពេញ និង អាជ្ញាធរមូលដ្ឋាន ក៏បានបន្តដំណើរ ទៅពិនិត្យមើលការសាងសង់រង្វង់មូល តាង៉ុយ ដែលស្ថិតក្នុងសង្កាត់ ឪឡោក ខណ្ឌពោធិ៍សែនជ័យផងដែរ៕



អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation