ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំស្វែងរកអង្គការ ដៃគូសហការគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស 

image

អត្ថបទ៖ កែម ចិន្តា  

កំពង់ធំ៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ ​ប្រកាសស្វែងរកអង្គការ ដៃគូសហការគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងការចំផែនការសកម្មភាព របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត។

លោកស្រីអភិបាលរងខេត្ត ក៏បានលើកឡើងកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ក្រុមការងារលេខាធិការដ្ឋានអនុវត្តកន្លងមកដូចជាបានធ្វើតារាងទិន្នន័យអំពើហិង្សាក្នុងគ្រួសារ និងតារាងទិន្នន័យប្រជាពលរដ្ឋធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស និងធ្វើតារាងរាយនាមមេខ្យល់ជួញដូរមនុស្សឆ្លងដែនទៅប្រទេសក្រៅ។ 

លោកស្រី លំ គន្ធារី  ថ្លែងបន្ដថា ​អាជ្ញាធរពាក់ព័ន្ធត្រូវផ្សព្វផ្សាយច្បាប់មួយចំនួនពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្វែងរកអង្គការ ដៃគូសហការគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីទទួលបានរបាយការណ៍និងអនុវត្តសកម្មភាពការងាររួមគ្នា។

និងត្រៀមចុះសួរសុខទុក្ខជនងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដែលចំណាកស្រុកទៅធ្វើការក្រៅប្រទេស៕