ព័ត៌មានជាតិ

សម្តេចតេជោ ៖ កុំព្រួយរហូតថា ចិនមកនៅស្រុកខ្មែរ គេនឹងទៅស្រុកវិញក្រោយពេលបញ្ចប់ការងារ

image



ក្រចេះ៖ នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ សាកលវិទ្យាល័យក្រចេះ ហើយក្នុងឱកាសនោះ សម្តេចឆ្លើយតបទៅកាន់អ្នករិះគន់ថា កុំព្រួយរហូតថា ចិនមកនៅស្រុកខ្មែរ អ្នកទាំងនោះនឹងទៅស្រុកវិញក្រោយពេលបញ្ចប់ការងារនៅកម្ពុជា។

សម្តេចតេជោរំលឹកថា តើជនជាតិចិនគេមកកម្ពុជារបៀបម៉េច សុំកុំរិះគន់ថា ចិនមកនៅកម្ពុជាច្រើន តែនោះគឺភ្ញៀវចិនមកទេសចរឆ្នាំ២០១៧ មាន១លាននាក់។ ក្រៅពីទេសចរចិន គឺមានក្រុមហ៊ុនចិនច្រើនណាស់មកកម្ពុជា ខណៈដែលកម្ពុជា អត់ទាន់មានការផ្គត់ផ្គង់ លើផ្នែកសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ។

សូមជំរាបថា ការឆ្លើយតបពីសម្តេចតេជោ នាព្រឹកថ្ងៃនេះ បន្ទាប់ពីមានការរិះគន់ ថាចិនមកកម្ពុជាច្រើន ស្មើរនឹងជនជាតិវៀតណាម ហើយក្នុងនោះក៏ចិនបានបង្កបញ្ហាមួយចំនួន៕