ព័ត៌មានជាតិ

មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ចាម ​ចេញវិធានម៉ឺងមាត់ ចំពោះ នាយ នាយរងអាវុធហត្ថ ប្រព្រឹត្តអំពើខុសឆ្គង

image

​អត្ថបទ៖ ហ៊ាង ថាច

កំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម​ បានដាក់ចេញនូវចេញនូវផែនការ ការគ្រប់គ្រងបញ្ជីសារពើព ន្ធរបស់រដ្ឋ កសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង់គ្រឿងបរិក្ខារ មធ្យោបាយធ្វើដំណើរ និងមានវិធានម៉ឺងមាត់ ចំពោះ នាយ នាយរងអាវុធហត្ថទាំងអស់ដែល ប្រព្រឹត្តអំពើខុសឆ្គង។ 

ការណែនាំខាងលើនេះរបស់លោកឧត្តមសេនីយ៍ត្រីយ៍ សោ សាវឿន គឺធ្វើឡើងនៅក្នុងឱកាសដែលលោក​បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បូកសរុប ការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងាររាជអាវុធ ហត្ថឆ្នាំ២០២១នេះ។

លោកឧត្តមសេនីយ៍ត្រីយ៍ សោ សាវឿន ក៏បានណែនាំទៅដល់នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវបន្តណែនាំ និងចូលរួម ទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលប្រទេសកម្ពុជាជួបបញ្ហាប្រឈមឆ្លងចូលសហគមន៍ ជាលើកទី៣ និងកំពុងកើតមានឡើងនៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ជាងនេះទៅ ទៀតត្រូវចូលរួមទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ៕

ព័ត៌មានទាក់ទង...