ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា សាងសង់កន្លែងលាងសម្អាតដៃនៅក្នុងសាលាចំនួន២ នាខេត្តបន្ទាយមានជ័យ ដែលជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន 

image

បន្ទាយមានជ័យ៖ កន្លែងលាងសម្អាតដៃចំនួន ២កន្លែង គឺ នៅសាលាបឋមសិក្សាគយម៉ែង ស្រុកមង្គលបូរី និងនៅសាលាបឋមសិក្សាកងវ៉ា ក្រុងសិរីសោភ័ណ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមនឹងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នៅទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី ពុំ ចន្ទីនី បានលើកឡើងថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោលទេ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ជាក់ស្តែងថ្ងៃនេះ កាកបាទក្រហមកម្ពុជា បានសាងសង់កន្លែងលាងសម្អាតដៃ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់សុខមាលភាពសិស្សានុសិស្ស ការពារជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀត។ 

ក្រៅពីនោះ លោកស្រីបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឱ្យជួយថែរក្សាសមិទ្ធផលទាំងអស់ឱ្យបានល្អ សម្អាតបរិស្ថានជុំវិញ និងថែទាំសុខភាពឱ្យបានល្អដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ ប៊ុន ចាន់ថន

ព័ត៌មានទាក់ទង...