កីឡា

អ្នកចាត់ការ RB Leipzig ស្ថិតនៅក្នុងបេក្ខភាពជួរមុខ ក្នុងការមកជំនួសតំណែងលោក Jose Mourinho 

image

អង់គ្លេស៖ សារព័ត៌មាន Dailymail បានរាយការណ៍កាលពីពេលថ្មីៗនេះថា Tottenham Hotspur នឹងយកលោក Julian Nagelsmann អ្នកចាត់ការ RB Leipzig មកជំនួសកន្លែងលោក Jose Mourinho ប្រសិនបើបុរសសញ្ជាតិព័រទុយហ្គាល់ មិនអាចស្រោចស្រង់ក្រុមឡើងវិញបាន។

កៅអីរបស់ លោក Mourinho កំពុងឡើងកម្តៅ បន្ទាប់ពីចាញ់៥ប្រកួតនៅ៦ប្រកួតចុងក្រោយ។ ទោះយ៉ាងណា លោក Mourinho ត្រូវបានទុកពេលរយៈពេល១២ ថ្ងៃទៀត ដើម្បីស្រោចស្រង់ស្ថានការណ៍របស់ក្រុម មុនពេលត្រូវសម្រេចថាអនាគតរបស់គាត់នៅតែមានទៀតឬអត់ នៅរដូវកាលក្រោយ។

ប្រកួតបន្ទាប់ Spurs នឹងត្រូវជួប Wolfsberg នៅពាន Europa League នៅថ្ងៃពុធ មុនពេលបន្តលេងក្នុងលីគប៉ះ Burnley, Fulham និង Crystal Palace។ 

តាមគម្រោង Spurs បានត្រៀមរួចរាល់ ដើម្បីជំនួសកន្លែង Mourinho ដោយសម្លឹងឃើញចាត់ការរបស់ក្រុម RB Leipzig លោក Nagelsmann ជាគោលដៅទីមួយ។

Nagelsmann អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ធ្លាប់ត្រូវបានទាក់ទងពី Chelsea កាលពីខែមុន មកជំនួសកន្លែង Frank Lampard ប៉ុន្តែលោកបានបដិសេធសំណើ៕

ព័ត៌មានទាក់ទង...