កីឡា

Manchester United ស្រពិចស្រពិលក្នុងការរើសអ្នកចាំទីដៃទី១នៅប៉ុន្មានខែខាងមុខ

image

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ពេលនេះ ចង់បញ្ចប់ភាពមិនច្បាស់លាស់   ជុំវិញការងាររបស់អ្នកចាំទី២រូបនិងបញ្ចប់ភាពមិនប្រាកដ ថា តើនរណាជាអ្នកចាំទីដៃទីមួយ ហើយកិច្ចការនេះ ត្រូវធ្វើពេលចប់រដូវកាលនេះតែម្ដង។

តាមប្រភព The Sun បិសាចក្រហម នឹងបញ្ចប់មិនប្រាកដប្រជានេះរវាងអ្នកចាំទីកំពូល ២នាក់របស់ខ្លួនក្នុងរដូវកាលនេះ។                      

ប្រភពដដែលបញ្ជាក់ថា Dean Henderson បានប្រាប់ទៅកាន់ក្លិបថា មិនថាគាត់ឬ  David De Gea  នោះទេនឹងចាកចេញពីក្លិបក្រោយចប់រដូវកាលនេះហើយ ទោះបីជាការចាកចេញនោះ ក្នុងលក្ខខណៈខ្ចីជើង ឬក៏កុងត្រាអចិន្រ្តៃយ៍ក៏ដោយ។

លើសពីនេះ ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យពួកគេទាំងពីរនាក់ មានបញ្ហាមួយចំនួន   ប៉ុន្តែក្លិប នឹងផ្ដល់ប្រាក់រង្វាន់ឱ្យកីឡាកររបស់ពួកគេ សម្រាប់ជាការលើកទឹកចិត្ត។ សេណារីយោដែលអាចទៅរួច គឺថា  Henderson នឹង ត្រូវអនុញ្ញាតឱ្យទៅលេងខ្ចីជើង បើគាត់មិនសប្បាយចិត្តក្នុងការធ្វើជាចាំទីដៃទី២ នៅពេលប៉ុន្មានឆ្នាំខាងមុខទៀត។

ប្រសិនបើ គាត់ទទួលបានតំណែងដៃទីមួយ ពី De Gea ក្នុងរយៈពេលប៉ុន្មានខែដែលនៅសល់នេះ ក្លិបអាចនឹងពិចារណាផ្សេងមួយទៀត។ ពេលនេះ ពួកគេ ក៏កំពុងស្វែងរកអ្នកចាំទីលំដាប់កំពូលដែលរីករាយក្នុងការធ្វើជាអ្នកចាំទីដៃទី២ ហើយលេងបានតិចប្រកួត៕

ព័ត៌មានទាក់ទង...