
សម្តេចក្រឡាហោម ស ខេង ប្រគល់រថយន្ត២គ្រឿង ដល់ខេត្តព្រះសីហនុ បម្រើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩

អត្ថបទ៖ ប៉ៃ សុឃីម
ខេត្តព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រគល់រថយន្ត Ford Pick up ចំនួន២គ្រឿងជូន អធិការដ្ឋាននគេបាលស្រុកកំពង់សិលា និងអធិការដ្ឋាននគរបាលក្រុងកោះរុង ក្នុងការបម្រើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩។
ពិធីប្រគល់នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមរយៈលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកថវិកាឧបត្ថម្ភរបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្តព្រះសីហនុ និងសប្បុរសជន ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងម៉ាសចែកជូនអធិការដ្ឋាននគរបាលទាំង ៥ ក្រុង-ស្រុក និង ២៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ៕
