រូបសំណាកកវីប្រជាប្រិយ ភិរម្យ ង៉ុយ​ ថ្មីមួយទៀត នឹងត្រូវសាងសង់ក្នុងរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្ទីសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់រូបសំណាកកវី
ភារម្យអ៊ូហៅង៉ុយ នៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាទីកន្លែងកំណើត របស់ភារម្យភាសាអ៊ូហៅង៉ុយ។

តាមការបញ្ជាក់ពីមន្ទីរសារធាណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា គម្រោងសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ធ្វើអំពីថ្មភក់ ស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ។


សូមជម្រាបផងដែរថា ឯកឧត្តម​ ឃួងស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣ ខែសីហនេះ បន្ទាប់ពីបានចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋនៅសមាគមបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឯកឧត្តមក៏បានចុះទៅពិនិត្យមើលទីតាំង សាងសង់រូបសំណាក ភារម្យ​ ភាសាអ៊ូហៅង៉ុយ ដោយមានការអមដំណើរដោយប្រធានមន្ទីរសាធារៈការរាជធានីភ្នំពេញ,​ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងក្រុមការងារពាក់ព័ន្ធ ដើម្បីពិនិត្យមើលគម្រោងសាងសង់ និងពន្លឿនការងារសាងសង់នេះឲ្យបានឆាប់រួចរាល់៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation