ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្ត ប្រុងប្រយ័ត្ននឹងគ្រោះអគ្គិភ័យ

image

អត្ថបទ៖ម៉ាក មេត្តា

ស្ទឹងត្រែង៖ លោក  ជា ថាវរិទ្ធិ​អភិបាលរងខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ

ដែលអាចបណ្តាលឲ្យប្រជាពលរដ្ឋគ្រប់រូប បាត់បង់នូវទ្រព្យសម្បត្តិ ផ្ទះសំបែង ក៏ដូចជាអាយុជីវិត។ 

នៅកំទ្បុងពេលដេីមឆ្នាំ២០២១នេះ   មានអគ្គិភ័យ បានកេីតឡេីងចំនួន៨លើក ក្នុងខេត្តស្ទឹងត្រែង។ នេះបេីតាមការឲ្យដឹងពីលោក ចាន់   សុផា  ស្នងការរងទទួលផែនអគ្គិភ័យ  ក្នុងទិវាជាតិបង្ការ​និងពន្លត់អគ្គិភ័យនៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។ 

លោក ចាន់  សុផា  បានបន្ថែមថា  ករណីអគ្គីភ័យទាំង៨លេីក នេះ មានឆេះផ្ទះចំនួន ៥លេីក  ឆេះរោងកម្មករ ១លេីក  ឆេះចម្ការ ១លេីក  និងឆេះព្រៃ ១លេីក។ លោកបន្តថា ក្នុងឆ្នាំ២០២០ កន្លងមានករណីអគ្គិភ័យចំនួន ៤០លេីក។ 

ក្នុងនោះ លោក  ជា ថាវរិទ្ធិ បានក្រើនរំលឹកដល់មន្រ្តីរាជការ ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ។

លោកអភិបាលរងខេត្ត  ក៏បានស្នេីដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ សាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន និងតាមទីផ្សារលក់ដូរ ក៏ដូចជាកន្លែងផ្សេងៗទៀត​ត្រូវរួមគ្នាអនុវត្តឲ្យបាននូវការបង្ការ និងពន្លត់អគ្គិភ័យឲ្យមានប្រសិទ្ធភាព និងល្អប្រសើរ ៕

ព័ត៌មានទាក់ទង...