ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល គ្រោងយកតំបន់ជ្រៃធំ នៃស្រុកកោះធំ បង្កើតជាទីក្រុងថ្មីរបស់ខេត្ត

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​

កណ្ដាល៖ អាជ្ញាធរខេត្តកណ្តាល គ្រោងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទីប្រជុំជនជ្រៃធំ នៃស្រុកកោះធំឱ្យក្លាយជាទីក្រុងថ្មីមួយ នៅខេត្តកណ្តាល ដើម្បីចូលរួមចំណែកក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយជាព្រំដែនសន្តិភាព។ នេះបើយោងតាមលទ្ធផលនៃសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកុម្ភៈ ស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។ 

បើយោងតាមសន្និសីទសារព័ត៌មានខាងលើដដែលបានបង្ហាញថា រដ្ឋបាលខេត្ត បានសហការយ៉ាងល្អក្នុងការថែរក្សាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងកម្លាំងសមត្ថកិច្ចឈរជើងនៅព្រំដែននៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិចតេយ្យភាព និងបូរណភាពទឹកដី។ 

​គួររំលឹកថា បច្ចុប្បន្នខេត្តកណ្តាល មានក្រុងចំនួន ១ និងស្រុកចំនួន ១០៕

ព័ត៌មានទាក់ទង...