ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរីថាហេដ្ឋារចនាផ្លូវស្ពានជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

image

រតនគិរី៖ អភិបាលខេត្តរតនគិរីបានឡើកឡើងថាហេដ្ឋារចនាផ្លូវស្ពានជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងការកាត់បន្ថយភាពក្រីក្ររបស់

ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផល

ផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សម្ភារឧបភោគបរិភោគ និងសម្ភារសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ។

លោក ថង សាវុន មានប្រសាសន៍បែបនេះ​ក្នុងពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ប្រវែង១.៦៥០ម.ទទឹង១៤ម.ក្នុងក្រុងបានលុងចាប់ពីចំណុចមុខផ្សារទំនើបស៊ីត្រាដល់ចំណុចមុខសណ្ឋាគារ SNឋិតក្នុងសង្កាត់បឹងកន្សែងនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១។ 

ទន្ទឹមនេះ លោកអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកក្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ។ ជាពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឱ្យបានទូលំ

ទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ៕


ព័ត៌មានទាក់ទង...