កីឡា

ខ្សែការពារ Hector Bellerin កាន់តែខិតជិតក្នុងការផ្ទេរពី Arsenal ទៅ Paris Saint-Germain

image

អង់គ្លេស៖ ខ្សែការពារ Hector Bellerin របស់ក្លិប Arsenal កាន់តែខិតជិតក្នុងការផ្ទេរទៅក្លិប Paris Saint-Germain នៅរដូវក្តៅខាងមុខ។

ក្លិបបារាំងនេះ ធ្លាប់ព្យាយាមចរចាយកកីឡាករវ័យ២៥ឆ្នាំខាងលើ តាំងពីរដូវកាលមុន ប៉ុន្តែមិនទទួលបានជោគជ័យ។ ទោះយ៉ាងណា នាពេលខាងមុខនេះ Paris Saint-Germain ទំនងជាអាចយកបាន Hector Bellerin ហើយ បើទោះបីជាលោក Mikel Arteta ព្យាយាមបញ្ចុះបញ្ចូលរូបគេក្តី។

តាមរបាយការណ៍ បានឱ្យដឹងថា Arsenal អាចនឹងលក់ Bellerin ចេញនៅតម្លៃ ២៨,៨ លានអឺរ៉ូ ដោយចាំមើលតែការសម្រេចរបស់ PSG ថាព្រមឬអត់ប៉ុណ្ណោះ ហើយការប្រកាសផ្លូវការ នឹងធ្វើឡើងនៅទីផ្សារដោះដូរនាខែកក្កដាខាងមុខ។

សូមបញ្ជាក់ថា Hector Bellerin បានលេងជាមួយ Arsenal តាំងពីឆ្នាំ២០១៣មក ដោយលេងតាំងពីនៅថ្នាលយុវជនរហូតមកដល់ឈុតធំ ហើយចូលរួមបាន ២៦៨ប្រកួត រកបាន ១៤គ្រាប់និង Assist ៣៥លើក៕

ព័ត៌មានទាក់ទង...