កីឡា

រដ្ឋមន្ត្រីកីឡាប្រទេសបារាំង ទទូចឱ្យ Kylian Mbappe បន្តលេងជាមួយក្លិបក្នុងស្រុក

image

បារាំង៖ អនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe កំពុងចាប់ផ្តើមក្លាយជាបញ្ហាសំខាន់នៅកម្រិតខ្ពស់បំផុតនៃនយោបាយបារាំង ដោយរដ្ឋមន្រ្តីក្រសួងកីឡារបស់បារាំង បានលើកឡើងថា បារាំងត្រូវការការកីឡាកររូបនេះដើម្បីបន្តនៅ Ligue 1 ជាមួយ PSG ។

Mbappe បានបង្ហាញភាពលេចធ្លោនៅ Champions League ទល់នឹង Barcelona ដោយរកបានគ្រាប់បាល់៣គ្រាប់ម្នាក់ឯង។ លទ្ធផលនេះ បានធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍ជាខ្លាំងលើរូបគេ ខណៈដែលមានដំណឹងថា Liverpool កំពុងតែត្រៀមដាក់សំណើយក Mbappe ។

យ៉ាងណាមិញ វាបានក្លាយជាកង្វល់មួយសម្រាប់រដ្ឋមន្រ្តីក្រសួងកីឡារបស់បារាំងអ្នកស្រី Roxana Maracineanu និងបានស្នើឱ្យ Mbappe បន្តលេងនៅ PSG ទៀត។

ក្នុងបទសម្ភាសមួយ អ្នកស្រី Roxana Maracineanu បានថ្លែងឱ្យដឹងថា៖ “ នៅបារាំងត្រូវការ Kylian Mbappe ព្រោះ សាធារណជន និង PSG ត្រូវការគេ ហើយកីឡាករក្មេងៗត្រូវការគំរូល្អ ដូចជា Mbappe ផងដែរ "។

យ៉ាងណាមិញ ទោះមានក្លិបធំៗ ចាប់អារម្មណ៍ច្រើនយ៉ាងណាក្តី ក៏ Mbappe ធ្លាប់បានលើកឡើងថា ខ្លួនមិនចាកចេញពី PSG នោះទេ៕

ព័ត៌មានទាក់ទង...