ពលរដ្ឋខ្មែរជាងមួយលាននាក់កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្ម ដែលចូលរួមមួយផ្នែកធំជំរុញឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា រយៈពេល៦ខែនៅក្នុងឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋខ្មែរចំនួនជាង ១លាននាក់ បានបម្រើការងារនៅក្នុងវិស័យឧស្សាហកម្ម ដែលជាវិស័យមួយ បានបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។


វិស័យឧស្សាហកម្ម បានចូលរួមគាំទ្រ ដោយកំណើនរឹងមាំ នៃវិស័យសំណង់ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងការកើនឡើងនៃវិស័យកម្មន្តសាល ជាពិសេសការកើនឡើងនៃគ្រឿងបន្លាស់យានយន្ត ទោចក្រយាន និងបរិក្ខារអគ្គិសនីជាដើម ដែលទទួលបានពីអំណោយផលនៃភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកក្តាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្សរទេសកម្ពុជា ការរីកចម្រើននៃសមត្ថភាពជំនាញ និងទីតាំងភូមិសាស្ត្រដែលមានអំណោយផលល្អព្រមទាំងការលើកទឹកចិត្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អ្នកវិនិយោគជាដើម។


ដោយសារតែការពង្រីកការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មីៗ ព្រមទាំងបរិយាកាសធុរកិច្ចល្អប្រសើរ ធ្វើឲ្យការនាំចេញសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងរបស់កកម្ពុជា សម្រេចបាននៅឆមាសទី១ឆ្នាំនេះ មានកំណើនជាង១១% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯវិស័យឧស្សាហកម្មកែច្នៃចំណីអាហារបម្រើក្នុងស្រុកវិញ ក៏មានកំណើនល្អជាង ២៦% ហើយការបើករោងចក្រថ្មីៗប្រមាណ ៧៣រោងចក្រនៅពាក់កណ្តាលឆ្នាំនេះ និងកំណើននៃការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ បានជំរុញឲ្យសម្រេចនូវកំណើនខ្ពស់គួរឱ្យកត់សម្គាល់សម្រាប់វិស័យទាំងនេះនៅកម្ពុជា៕ (អត្ថបទ៖ អៀវ ឈៀងនី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation