ព័ត៌មានជាតិ

ភាគីចិននឹងផ្តល់ជំនួយបរិក្ខារបច្ចេកទេសជូនមន្ទីរពិសោធន៍​តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩នៅខេត្តព្រះសីហនុ

image

អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ បច្ចុប្បន្ននេះ  មន្ទីរពិសោធន៍តេស្ដ​សំណាក​រក​ជំងឺវីរុស​កូវីដ​-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ក៏ពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ នេះយោងតាមការផ្សាយ​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នៅថ្ងៃទី​២៤កុម្ភៈ​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​គូសបញ្ជាក់ថា ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការដំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់  មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១.០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕