ស្ថានភាពរលកកម្តៅដែលកំពុងបន្តកើតមានឡើងបានធ្វើឲ្យមានវិបត្តិទឹកធ្ងន់ធ្ងរនៅក្នុងទីក្រុងចេនណៃ (Chennai) ភាគខាងត្បូងប្រទេសឥណ្ឌា។
ចំណុះទឹកនៅក្នុងអាងស្តុងទឹកចំនួន១៥នៅទូទាំងទីក្រុងចេនណៃ (Chennai) បានធ្លាក់ចុះមកនៅត្រឹម១៤% ហើយបន្ទាប់មកក្រុមអាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ទឹកទៅឲ្យប្រជាពលរដ្ឋ។
មេដឹកនាំនយោបាយម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយអភិបាលរដ្ឋក៏បានផ្តល់ប្រាក់ជាង៣០លានដុល្លារអាមេរិកដើម្បីបង្កើនកន្លែងស្តុកទឹក ព្រមទាំងកសាងសមត្ថភាពដើម្បីផលិតទឹកស្អាតផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៃរដូវក្តៅរួមជាមួយនឹងការយឺតយ៉ាវនៅក្នុងការផ្គត់ផ្គង់ទឹកមកពីទន្លេខូវឺរី (Cauvery) ដែលហូរមកពីរដ្ឋកាណាតាកា (Karnataka) បានធ្វើឲ្យពលរដ្ឋនៅក្នុងរដ្ឋតាមីល ណាឌូ (Tamil Nadu) នៃទីក្រុងចេនណៃ (Chennai) អស់សង្ឃឹមជាខ្លាំង៕