ព័ត៌មានជាតិ

មន្រ្តីប.ស.ស សាខាខេត្តកំពង់ចាម ចុះអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មការិនី

image


កំពង់ចាម៖ នៅរសៀលថ្ងៃសុក្រ​ ទី០៣ ខែសីហា ឆ្នាំ២០១៨ មន្រ្តី និងបុគ្គលិកនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ចាម បានចុះអង្កេតគ្រោះថ្នាក់ដល់ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិគោករវៀង ឃុំគោករៀងស្រុកជើងព្រៃ និងលំនៅដ្ឋានរបស់ជនរងគ្រោះស្ថិតនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ការចុះអង្កេតគ្រាះថ្នាក់នេះ គឹធ្វើឡើងក្នុងគោលបំណងវាយតំលៃជាគ្រោះថ្នាក់ការងារ និងជួយរៀបចំឯកសារ ដើម្បីពន្លឿនក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗរបស់បេឡាជាតិរបបន្តសន្តិសុខសង្គមដល់គ្រួសារនៃជនរងគ្រោះ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នំ២០១៨ វេលាម៉ោង៦ និង៤០នាទី មានកម្មករជាស្រ្តីចំនួន០៣នាក់
ដែលបម្រើការងារនៅរោងចក្រខាលីងតុន (ខេមបូឌា) ដែលបានជួបគ្រោះគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ០៦A ភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ទល់មុខច្រកចូលភ្នំជើងព្រៃ) បណ្តាលអោយកម្មកជាស្រ្តីចំនួន០២នាក់រងរបួសធ្ងន់ និងស្លាប់ចំនួន០១នាក់ មានឈ្មោះដូចខាងក្រោម:
ជនរងគ្រោះទី០១ឈ្មោះ ខន ស្រីតូច ភេទស្រី អាយុ២៤ឆ្នាំ រងរបួសបែកក្បាល ហូរ ឈាមតាមច្រមុះ(ធ្ងន់) ជនរងគ្រោះទី០២ ឈ្មោះ អឿន លីម ភេទស្រី អាយុ២៥ឆ្នាំ រងរបួសៈប៉ោងផ្ទៃមុខខាងស្តាំ រលាត់ជើង និង ស្មងជើងខាងស្តាំ ហើយបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរកាលម៉ែត (អាការ:បានធូស្បើយ) នឹងជនរងគ្រោះ ទី០៣ ឈ្មោះ ជីម ខុំ ភេទស្រីអាយុ២៥ឆ្នាំ រងរបួសបែកក្បាល (ស្លាប់)។

រាល់ការចំណាយក្នុងការព្យាបាលជនរងគ្រោះរហូតដល់ជាសះស្បើយ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម និងការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕ (CNC)