ព័ត៌មានជាតិ

សម្ដេចតេជោជូនពរជនរួមជាតិសប្បាយរីករាយជុំគ្រួសារនាចុងសប្ដាហ៍

image



ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍នេះសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយចោទជាសំណួរ ទៅកាន់ជនរួមជាតិកម្ពុជាថា<< សុខសប្បាយជាទេបងប្អូនទាំងអស់គ្នា?>>

ក្រៅពីសំណួរនេះ សម្ដេចតេជោ បានផ្ញើសាកសួរសុខទុក្ខ ទៅកាន់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា <<សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃសៅរ៌ឈប់សម្រាកចុងសប្តាហ៍នេះ។ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ហើយ សូមបងប្អូនប្រាប់មិត្តភ័ក្តិបរទេស និងសហគមអន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកំសាន្ត និងវិនិយោគនៅកម្ពុជាមិនអោយខកបំណងឡើយ។>>

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានថ្លែងអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខ៕ (CNC)

ព័ត៌មានទាក់ទង...