ព័ត៌មានជាតិ

ស្រី្តចំនួន២២៩នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពត ក្នុងថ្ងៃអបអរសាទរទិវាជាតិសុខភាព មាតា និងទារក

image

កំពត៖ ក្នុងពិធីអបអរសាទរទិវាជាតិសុខភាព មាតា និងទារក ថ្ងៃ២១កុម្ភៈ ឆ្នាំ២០២១ ដែលសាខាកាកបាទក្រម្រហមកម្ពុជាខេត្តកំពតបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយនឹងស្ត្រីចំនួន ២២៩នាក់ ក្នុងនោះ ស្ត្រីកូនតូចចំនួន ១៦៧នាក់ ស្ត្រីមានផ្ទៃពោះចំនួន ៥៨នាក់ និងស្ត្រីសម្រាលកូនចំនួន ៤នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ ស្ករស១គីឡូក្រាម ទឹកដោះគោខាប់ និងថវិកា២ម៉ឺនរៀល។ ដោយឡែកស្ត្រីកំពុងសម្រាក សម្រាលកូនក្នុងមណ្ឌលសុខភាពចំនួន៤នាក់ ក្នុងម្មាក់ៗបន្ថែមឃីតទារក១ឈុតផងដែរ។

លោកស្រី លាង ហៃ ជាវតាយ ប្រធានក្រុមការងារឥស្សរជឆ្នើមសាខា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត បានប្រាប់ប្រជាពលរដ្ឋទាំងអស់ឱ្យគិតគូរថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លា ហើយត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ។ ក្រៅពីនេះក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំអស់បន្តចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ (៣ការពារ និង៣កុំ)។

សូមបញ្ជាក់ថា ក្នុងទិវាជាតិសុខភាព មាតា និងទារក ដ៏មានសារសំខាន់នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ ជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមានៅកម្ពុជា៕

ដោយ៖ វង្ស សុធារម្យ