ក្រុមជនជាតិដើមប្រេស៊ីលបានបង្កើតជំរំមួយនៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ដើម្បីធ្វើការតវ៉ាទាមទារការការពារសិទ្ធិរបស់ពួកគេ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃអង្គារ ក្រុមជនជាតិដើមបានធ្វើការតវ៉ានៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា (Brasilia) ដោយបានទាមទារឲ្យមានការការពារ និងការកំណត់ព្រំដីរបស់ពួកគេពីរដ្ឋាភិបាលប្រេស៊ីល។

សមាជិករាប់រយនាក់នៃក្រុមជនជាតិជាតិដើមប្រេស៊ីលជាច្រើនកំពុងបង្កើតជំរំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៊ីល ដែលជំរំនោះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល១សប្តាហ៍ចាប់តាំងពីឆ្នាំ២០០៣មកដើម្បីតវ៉ា និងទាមទារឲ្យរដ្ឋាភិបាលសហព័ន្ធការពារសិទ្ធិរបស់ពួកគេ។


ក្រុមជនជាតិដើមជាច្រើនបាននិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីលលោក មីឆែល ធីម័រ (Michel Temer) មិនមានចំណាត់ការគ្រប់គ្រាន់ដើម្បីការពារដីធ្លីរបស់ពួកគេពីការរំលោភបំពានដោយផលប្រយោជន៍អាជីវកម្មនោះទេ។

ប៉ូលិសនៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា (Brasilia) បាននិយាយថា មនុស្សប្រហែល១ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានេះចាប់តាំងពីថ្ងៃច័ន្ទមក ខណៈដែលក្រុមអ្នករៀបចំការធ្វើបាតុកម្មបាននិយាយថា ពួកគេរំពឹងថាចំនួននេះនឹងកើនឡើងដល់ប្រមាណ៣ពាន់នាក់។

សូមរំលឹកថា ក្នុងអំឡុងការធ្វើបាតុកម្មបែបនេះកាលពីឆ្នាំមុនបានបង្កឲ្យមានអំពើហិង្សា ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមបាតុករបានឆ្លើយតបមកវិញដោយប្រើលំពែង និងព្រួញ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation