ព័ត៌មានជាតិ

អាជ្ញាធរ និងមន្ទីរជំនាញ ខេត្តព្រៃវែងត្រៀមទប់ទល់ទឹកជំនន់

image

ព្រៃវែង៖ ក្រសួងធនធានទឹកនិងឧតុនិយម​ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានរៀបការ៉ុងខ្សាច់ទប់តាមជើងទេរទំនប់បារាយណ៍អណ្តែត ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីទប់ទល់នឹងការហូរច្រោះ ខណៈទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងស្ទើរព្រៀបខ្នងទំនប់។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨​ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់ ៦,៦២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៧,៥០ម)៕ (CNC)


ព័ត៌មានទាក់ទង...