ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំងស្នើឡើងថាអាចនឹងមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយប្រទេសអ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងសមភាគីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានស្នើឡើងថា អាចនឹងមានកិច្ចព្រមព្រៀងថ្មីមួយទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។


ក្រោយពីកិច្ចពិភាក្សាទ្វេភាគីនោះនៅក្នុងសហរដ្ឋអាមេរិក, ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថា កិច្ចព្រមព្រៀងថ្មីនោះត្រូវតែមានដាក់បញ្ចូលកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ និងតួនាទីរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។


លោក ត្រាំ ដែលមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ដែលបានធ្វើឡើងក្នុងឆ្នាំ២០១៥បាននិយាយអំពីការបង្កើតអោយមានកិច្ចព្រមព្រៀងថ្មីដែលធំជាងមុន។
លោក ត្រាំ បានកំណត់យកថ្ងៃទី១២ខែឧសភាជាថ្ងៃឱសានវាទ សហរដ្ឋអាមេរិកត្រូវសម្រេចចិត្តថាតើនឹងចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មថ្មីទៀតទៅលើប្រទេសនេះឬក៏អត់។


ប្រទេសអ៊ីរ៉ង់ធ្លាប់បានព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានធ្វើឡើងក្នុងឆ្នាំ២០១៥។
សូមរំលឹកថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការសម្រាលការដាក់ទណ្ឌកម្មមកលើប្រទេសអ៊ីរ៉ង់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation