និស្សិតជាច្រើននៅក្នុងទីក្រុង Dhaka បានប្រមូលផ្តុំគ្នាដើរក្បួនបាតុកម្មតវ៉ាអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
| ព័ត៌មានអន្តរជាតិ
SHARE

ក្បួនតវ៉ានៅពេលថ្ងៃដែលដឹកនាំដោយនិស្សិតនៅក្នុងប្រទេសបង់ក្លាដេស ធ្វើឡើងនៅពេលមានករណី យុវជន២នាក់ស្លាប់កាលពីថ្ងៃអាទិត្យនេះដោយសារឡានបុកបណ្តាលមកពីអ្នកបើកបរប្រើប្រាស់ល្បឿនលឿន។

ចរាចរណ៍ដ៏កកស្ទហនៅក្នុងទីក្រុង Dhaka បានធ្វើអោយអ្នកដំណើរនៅទ្រឹងបើកបរមិនរួច កាលពីថ្ងៃទី២៩កក្កដា ដែលបណ្តាលមកពីឡានក្រុងក្រុមហ៊ុនឯកជនបានបុកទៅលើនិស្សិតសកលវិទ្យាល័យ។បន្ទាប់ពីហេតុការណ៍បុកនេះ ជនបង្កក៏បើករត់។

ក្រុមបាតុករបានពង្រាយតាមបណ្តោយផ្លូវក្នុងប្រទេសបង់ក្លាដេស ដោយផ្តោតទៅលើផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស ដែលបង្កអោយមនុស្សយ៉ាងហោចណាស់ ៤ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដែលជាកំនត់ត្រាដ៏ខ្ពស់របស់របាយការណ៍ ធនាគារពិភពលោក។

អត្ថបទ ៖ ម៉ាលីនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation