កូនឈើ ជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រត្រូវបានដាំដោយអាជ្ញាធរនិងមន្ត្រីខេត្តតាកែវ
| ព័ត៌មានជាតិ
SHARE

តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំង៣ ប្រភេទ សហការ ជាមួយខណ្ឌរដ្ឋបាល ព្រៃឈើតាកែវ ដាំកូនឈើដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅសួន ច្បារខាង មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

នាឱកាសនោះ អភិបាលខេត្តតាកែវ បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាការពារបរិស្ថាន ធម្មជាតិ ក៏ដូចជាបំផុសឲ្យយើងទាំងអស់គ្នា បានយល់ដឹង អំពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងនាំគ្នាដាំដើមឈើឡើងវិញ ទាំងនៅទីសាធារណៈ ក៏ដូចជា នៅតាមគេហដ្ឋាន។ ឯកឧត្តម អ៊ូច ភា បានបន្តថា ធនធានព្រៃឈើជាតិ មិនត្រឹមតែជាតម្លៃ សេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ វាមានតម្លៃផ្សេងៗ ទៀតជាច្រើនដូចជា បរិស្ថាន វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដី ការទប់ស្កាត់មិនឲ្យមាន រហោលដ្ឋាន ឬឱនភាពដី ប្រព័ន្ធការពារជីវៈចម្រុះ ផ្តល់ជម្រក ដល់មនុស្សសត្វលើផែនដី។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអំពាវ នាវឲ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាម លំនៅស្ថាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារៈសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ ជ្រកកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក សម្អាតបរិស្ថានឲ្យមានពណ៌បៃតងស្រស់បំព្រង ហើយផ្លែ សម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation