​សម្តេចតេជោ អះអាងថា ក្រុមប្រឆាំងដែលរត់ចោលស្រុក នៅសល់លេសតែមួយដោយចោទថា កម្ពុជាបំប៉ោងតួលេខអ្នកបោះឆ្នោត ដែលបញ្ហានេះ សម្តេចតេជោបានបបួលស្បថដាក់ជីវិត ដោយសួរថា ហ៊ានមកស្បថទេ ​
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹក រួមនឹងប្រតិភូកីឡាសរុប៧១នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នយោបាយគ្មានស្តង់ដារអន្តរជាតិទេ មានអ្នកខ្លះស្អីឡើងអន្តរជាតិៗ សម្តេចបានលើកឡើងថា មានតែកីឡាមួយគត់ដែលមានស្តង់ដារអន្តរជាតិ។

សម្តេចតេជោបានបន្តថា ចំណែកប្រព័ន្ធបោះឆ្នោតក៏មិនដូចគ្នាដែរ ប្រទេសខ្លះបោះឆ្នោតតាមឯកត្តនាម ខ្លះសមាមាត្រ តាមមណ្ឌល សម្តេចតេជោបានលើកជាសំណួរថា តើអ្វីទៅជាស្តង់ដារអន្តរជាតិ?!

សម្តេចតេជោបានមានប្រសាសន៍ថា មានក្រុមខ្លះនិយាយបំប៉ោងខុសការពិតក្រុមអ្នកឯងតែងតែចោទថា ការបោះឆ្នោតនៅកម្ពុជាបន្លំ។ សម្តេចតេជោបានផ្តាំទៅក្រុមនោះថា ប្រសិនបើអ្នកឯងហ៊ានតើអ្នកឯងហ៊ានស្បថឲ្យងាប់ទេ? សម្តេចបានលើកឡើងថា ចំពោះខ្ញុំផ្ទាល់គឺហ៊ានស្បថឲ្យងាប់ដោយរបៀបណាក៏បានដែរឲ្យតែយមរាជចង់ឲ្យខ្ញុំងាប់។
សម្តេចតេជោបានរំលឹកថា កាលពី២០១៣ក្រុមពួកនិយាយនោះមិនហ៊ានស្បថទេនៅក្រុមប្រឹក្សាធម្មនុញ្ញ។


ក្នុងឱកាសនេះសម្តេចតេជោបានលើកឡើងថា មានទស្សនាវដ្ដីមួយនៅទីក្រុងវ៉ាស៊ីនតោន បានផ្សាយថា ការបោះឆ្នោតនៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ដោយមានអត្រាអ្នកទៅបោះឆ្នោតច្រើនជាងគេ បន្ទាប់ពីប្រទេសបែលហ្ស៊ិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា រហូតដល់ពេលនេះគ្មានស្ថានទូតបរទេសណាមួយដកចេញពីកម្ពុជាទេ គេនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ សម្តេចតេជោបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែទទួលបានការស្រលាញ់គាំទ្រពីប្រជាជនច្រើនលើសលុប។ សម្តេចបានបន្តទៀតថា ដោយសារតែយើងបាននៅរួមសុខរួមទុក្ខជាមួយប្រជាជន៕ (អត្ថបទ៖ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation