​គ.ជ.ប នឹងបើកសវនាការនៅថ្ងៃទី០៨ ខែសីហា ដើម្បីជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គ.ជ.ប នឹងបើកសវនាការនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែសីហា ខាងមុខនេះ ដើម្បីជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។

អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា សំណុំរឿងលេខ០០១ គឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ដែលគណកម្មការរៀបចំការបោះឆ្នោត (គជប)ខេត្តបាត់ដំបង បានសម្រេចផាកពិន័យទៅលើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ពីបទធ្វើឱ្យភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត យោងតាមមាត្រា ១៤២ នៃច្បាប់ស្តីពីកា របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បន្តថា បុគ្គលទាំង៥រូបនោះ មានម្នាក់ជាអតីតសមាជិកបក្សប្រឆាំងដែលត្រូវបានរំលាយនិង ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ។ ហើយភាគីចុងចម្លើយ បានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹង សេចក្តីសម្រេចលេខ០០១ នេះចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់ គ.ជ.ប បាត់ដំបង ទើបគ.ជ.ប សម្រេចសវនាការ នៅថ្ងៃទី០៨ ខែសីហានេះឡើង៕(អត្ថបទ៖ អ៊ាង គង្គា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation