គិតត្រឹមឆមាសទី១ ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនកើនឡើងខ្លាំង
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុននៅឆមាសទី១ឆ្នាំ២០១៨នេះ បានកើនឡើងក្នុងអត្រាមួយខ្ពស់ដល់ទៅ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមតួលេខរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា នៅឆមាសទី១ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុនសម្រេចបានក្នុងទឹកប្រាក់៧០៦លានដុល្លារអាមេរិក ក្នុងនោះគ្រាន់តែក្នុងខែមិថុនាតែមួយប៉ុណ្ណោះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុនមានទឹកប្រាក់ដល់ទៅ៨១លានដុល្លារ។

ផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារជប៉ុនភាគច្រើនជា ផលិតផលកាត់ដេរ និងស្បែកជើង និងគ្រឿងបង្គំអេឡិចត្រនិកជាដើម។

សូមបញ្ជាក់ថា ជប៉ុនបានក្លាយជាទីផ្សារធំលំដាប់ទី៣សម្រាប់ទំនិញនាំចេញពីកម្ពុជាបន្ទាប់ពីទីផ្សារសហគមន៍អឺរ៉ុប និងអាម៉េរិក ក្នុងនោះជប៉ុនបានស្រូប៧,៥%នៃទំនិញនាំចេញសរុបពីកម្ពុជា៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation