ក្រោយការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរបញ្ចូលសមាជិកថ្មីចនួន៣៣២នាក់
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករលាប្អៀរ បានបញ្ចូលសមាជិកគណបក្សចំនួន ៣៣២នាក់ ស្រី១៤១នាក់ មកពីវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ វិទ្យាល័យហ៊ុន សែនទឹកហួត និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិត អ៊ុក រ៉ាប៊ុន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និង ជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុក រ៉ាប៊ុន បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងដឹកនាំធ្វើការអភិវឌ្ឍប្រទេសឲ្យមានការីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមបានមានប្រសាសន៍ដោយគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានសន្តិភាព ស្ថិរភាព និង សន្តិសុខរឹងមាំ លទ្ធិប្រជាធិបតេយ្យ ដែលកំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមនិងមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕ (អត្ថបទ៖ ហ៊ឹង ចូច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation