ប្រទេសប្រេស៊ីលបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង ដើម្បីដោះស្រាយបញ្ហាផ្ទុះឡើងនៃជំងឺកញ្ជ្រិល
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងសុខាភិបាលប្រេស៊ីលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសដើម្បីការពារកុមារពីជំងឺកញ្ជ្រិលនិងជំងឺគ្រុនស្វិតដៃជើង ។

គំនិតផ្តួចផ្តើមនេះ គឺដោយសារមានការរីករាលដាលជំងឺកញ្ជ្រិលដែលបានប៉ះពាល់ដល់មនុស្សជាង ៧០០ នាក់តែពីរឆ្នាំបន្ទាប់ពីជំងឺនេះត្រូវបានលុបបំបាត់នៅប្រទេសអាមេរិកឡាទីន។មន្រ្តីសុខាភិបាលក៏បារម្ភថាជំងឺខួរឆ្អឹងខ្នងអាចវិលត្រឡប់ទៅកាន់ប្រទេសប្រេស៊ីលវិញបាន ។

ករណីនេះកើតឡើងភាគច្រើននៅរដ្ឋភាគខាងជើងដែលជនភៀសខ្លួនវេណេហ្ស៊ូអេឡារាប់ពាន់នាក់កំពុងឆ្លងកាត់ព្រំដែនដើម្បីគេចផុតពីការលំបាកខាងសេដ្ឋកិច្ចនិងនយោបាយក៏ដូចជាប្រព័ន្ធសុខាភិបាលដែលបរាជ័យ។ ពួកគេជាច្រើននាក់ឈឺ និង មិនត្រូវបានគេចាក់ថ្នាំការពារ។

អាជ្ញាធរនិយាយថាជនជាតិប្រេស៊ីលដែលមិនទាន់បានបំពេញគោលដៅចាក់ថ្នាំវ៉ាក់សាំងរបស់ពួកគេនោះមិនទាន់បានត្រៀមខ្លួនដើម្បីទទួលបានចំណូលថ្មីនៅឡើយនោះទេ។

ក្រសួងបាននិយាយកាលពីថ្ងៃចន្ទថាខ្លួនមានបំណងចាក់វ៉ាក់សាំងលើកុមារចំនួន ១១,២ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំនៅចុងខែនេះ។

អត្ថបទ ៖ CNC



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation