ព័ត៌មានអន្តរជាតិ

ក្រុមអ្នកពន្លត់អគ្គិភ័យជាង១ពាន់នាក់កំពុងតស៊ូពន្លត់ភ្លើងឆេះព្រៃក្នុងភាគខាងត្បូងប្រទេសព័រទុយហ្គាល់

image

សេវាសង្គ្រោះបន្ទាន់នៅប្រទេសព័រទុយហ្គាល់បាននិយាយថាពួកគេនៅតែប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធំមួយនៅលើឆ្នេរសមុទ្រខាងត្បូងដែលគំរាមកំហែងវាយលុកទីក្រុងភ្នំ អស់រយៈពេលពេញមួយយប់។

ភ្នាក់ងារការពារស៊ីវិលបាននិយាយកាលពីថ្ងៃចន្ទថាមនុស្ស ៤៤ នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត នៅពេលដែលមាន អគ្គិភ័យឆ្លងកាត់ជាយក្រុងម៉ូហ្សីគីចម្ងាយ ២៥១គ. ម ខាងត្បូងទីក្រុងលីសបោននៅក្នុងទីងងឹត ស្ត្រីវ័យ ៧២ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយហេតុការណ៍នេះ ។

អាជ្ញាធរបាននិយាយថាអ្នកពន្លត់អគ្គីភ័យជាង ១.០០០ នាក់ដែលមានយានយន្ត ៣២៧ គ្រឿងនិងយន្តហោះ ៧ គ្រឿងកំពុងប្រយុទ្ធនឹងអគ្គីភ័យនេះ។

អគ្គីភ័យខ្យល់បក់បោកលើព្រៃស្រល់និងព្រៃឈើគ្រញូងនៅជួរភ្នំដែលមិនអាចទៅដល់បាននៅពីក្រោយឆ្នេរដ៏ល្បីល្បាញនៃតំបន់វិស្សមកាល Algarve របស់ព័រទុយហ្គាល់។
ផ្សែងខ្មៅបានបោកបក់ លើឆ្នេរដែលមានប្រជាប្រិយភាពជាមួយអ្នកទេសចរអឺរ៉ុប។

អត្ថបទ ៖ CNC


ព័ត៌មានទាក់ទង...