ទម្រង់ថ្មីនៃរាជរដ្ឋាភិបាលអាណត្តិទី ៦
| ព័ត៌មានជាតិ
SHARE



- ចំនួនសមាជិករាជរដ្ឋាភិបាលតិចជាងអាណត្តិមុនៗ
- មានរដ្ឋលេខាធិការប្រចាំការ ១រូប នៅក្រសួងនីមួយៗ

សម្តេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោត ជាតំណាងរាស្រ្ត ឬសមាជិក រដ្ឋសភា នៃមណ្ឌលកណ្តាល ដោយត្រូវបានប្រកាសជាឱឡាឬក ថាជាបេក្ខជននាយករដ្ឋមន្រី្តអាណតិ្តទី ៦ដោយ CPP និង ត្រូវក្លាយជា នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិ ទី ៦ យោងតាមមាត្រា ៩ នៃច្បាប់សី្តពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈរដ្ឋមន្រី្តដែល ទ្រង់ប្រោសប្រទាន ឡាយព្រះហស្ថលេខា និង ព្រះរាជលញ្ជករ ប្រកាសឲ្យប្រើប្រាស់ ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ជាទីសក្ការៈដ៏ខ្ពងខ្ពស់បំផុត នាថ្ងៃ២៨ ខែមិនុនា ឆ្នាំ ២០១៨ កន្លងមក ដោយមាត្រា ៩នោះបានចែងថា នាយរដ្ឋមន្រី្តជាសមាជិក រដ្ឋសភា ។សមាជិករាជរដ្ឋាភិបាល ឯទៀតអាចជ្រើសរើសយកក្នុងចំណោម សមាជិករដ្ឋសភា ឬក្រៅរដ្ឋសភា ប៉ុន្តែត្រូវជា សមាជិកគណបក្សមានតំណាងនៅ ក្នុងរដ្ឋសភា ។ សមាជិករាជរដ្ឋាភិបាល ទាំងអស់ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្ត ។

យោងតាមច្បាប់ខាងលើនេះ នៅក្នុងមាត្រា ៣៦ រដ្ឋលេខា ធិការ និង អនុរដ្ឋលេខាធិការ មិនមែនជាសមាជិក រាជរដ្ឋភិបាល ដែលត្រូវចូលទៅស្បថ ចូលកាន់មុខតំណែង ក្នុងព្រះបរមរាជវាំងចំពោះមុខព្រះភ័ក្រ្តព្រះមហាក្សត្រនោះឡើយ។ ហើយគណៈរដ្ឋមន្រី្ត សមត្ថកិច្ចនាយករដ្ឋមន្រី្ត និង សមាជិក រាជរដ្ឋាភិបាលមានចែងយ៉ាងច្បាស់លាស់ពីមាត្រា ១៣ រហូតដល់ មាត្រា ៣៣ ជំពូកទី ៣ ដោយក្នុងនោះកំណាត់ច្បាស់ថា នាយករដ្ឋមន្រី្តជាប្រមុខរាជរដ្ឋាភិបាកដឹកនាំបញ្ជា រាល់សកម្មភាពកាងាររបស់រាជរដ្ឋាភិបាល លើគ្រប់វិស័យ គណៈរដ្ឋមន្រី្ត ត្រូវមានអង្គប្រជុំ ២ គឺអង្គប្រជុំធំ និង អង្គប្រជុំពិនិត្យ ស្រាវជ្រាវ អង្គប្រជុំធំដឹកនាំដោយ នាយករដ្ឋមន្រី្ត (សម្តេចតេជោ ហ៊ុន សែន ) រីឯអង្គប្រជុំ ពិនិត្យស្រាវជ្រាវ នាយករដ្ឋមន្រី្តអាចប្រគល់ ភារៈកិច្ចជូនឧបនាយរដ្ឋមន្រី្តដឹកនាំ ។
ចំពោះទីសី្តការគណៈរដ្ឋមន្រី្តមាន រដ្ឋលេខាធិកាប្រចាំការមួយរូប ដែលចាត់តាំងដោយនាយរដ្ឋមន្រី្ត តាមសំណើរ របស់រដ្ឋមន្រី្ត ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រី្ត ដើម្បីជួយការងារទូរទៅប្រចាំថ្ងៃ របស់ទីសី្តការគណៈរដ្ឋមន្រី្ត ។

ដោយឡែកច្បាប់នេះ ក៏មានកំណត់អំពី រដ្ឋលេខាធិកាប្រចាំការ ១រូប ដែលត្រូវទទួលដឹកនាំការងារ ប្រចាំថ្ងៃរបស់ក្រសួងនីមួយៗ ហើយត្រូវមានភារៈកិច្ចដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងក្នុងឋានៈជារដ្ឋមន្រី្តសី្តទី រហូតដល់វត្តមាននៃរដ្ឋមន្រី្តនៃក្រសួងសាមី ហើយក្នុងករណីដែលរដ្ឋលេខាធិការប្រចាំការមិនអាចបំពេញតួនាទី ជារដ្ឋមន្រី្តសី្តទីបាន រដ្ឋមន្រ្តីអាចចាត់តាំងរដ្ឋលេខាធិការផ្សេងទៀត ទទួលបន្ទុកជារដ្ឋមន្រី្តស្តីទី ។
សូមបញ្ជាក់ថា ច្បាប់នេះ មានចែង អំពី តំណែង រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្រី្ត ទីប្រឹក្សា និង ជំនួយការនាយករដ្ឋមន្រី្ត ដែលត្រូវបំពេញភារៈកិច្ច តាមការប្រគល់ឲ្យពីនាយករដ្ឋមន្រី្ត ក្នុងនោះមាត្រា ៥៣នៃច្បាប់នេះ បញ្ជាក់ថា រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្រី្ត ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សា និង ជំនួយការនាយករដ្ឋមន្រី្ត បំពេញកិច្ចការតាមការប្រគល់ពីនាយករដ្ឋមន្រ្តី ។

ច្បាប់ដដែល ដែលមាន ៩ជំពូក ៥៦មាត្រា បានប្រគល់អំណាច ជូននាយករដ្ឋមន្រី្ត ក្នុងការគ្រប់គ្រងនឹងដឹកនាំ ប្រទេស នៅក្នុងផ្ទៃរាបជាតិ និងអន្តរជាតិ ដោយត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា ដែលកើត ចេញពី ការបោះឆ្នោតរបស់ប្រជារាស្រ្ត និង រាយការណ៍ទូលថ្វាយព្រះមហាក្សត្រជាទៀងទាត់តាមការកំណត់អំពីសកម្មភាពការងារដឹកនាំប្រទេសរបស់ខ្លួន ដូចមានចែងនៅក្នុងច្បាប់ជា ធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ ៖ ខៀវ កូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation