នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់អាមេរិកដែលនឹងដាក់ទណ្ឌកម្មសាជាថ្មីទៅលើអ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទបានស្វាគមន៍ ការសំរេចចិត្តពីសហរដ្ឋអាមេរិកដើម្បីដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។
នៅក្នុងវិឌីអូមួយដែលការិយ៉ាល័យពត៌មានរដ្ឋាភិបាល អ៊ីស្រាអែលផ្តល់ឲ្យសារពត៌មាន អាមេរិក Associated Press បានបង្ហាញថា លោក Netanyahu បានឆ្ពោះទៅរកសេចកី្តសម្រេច ចុងក្រោយស្របទៅនឹងអាមេរិក ក្នុងការ« រារាំងស្តាត់ភាពគឃ្លើនរបស់ អ៊ីរ៉ង់នៅក្នុងតំបន់» ។

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃច័ន្ទដើម្បីដាក់ទណ្ឌកម្មជាច្រើនលើអ៊ីរ៉ង់ក្នុងរយៈពេលបីខែបន្ទាប់ពីដកចេញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយនិយាយថាគោលនយោបាយរបស់អាមេរិកគឺចង់យក "សម្ពាធសេដ្ឋកិច្ចអតិបរមា" មកលើប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Trump បាននិយាយថាកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ដើម្បីផ្អាកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីជាថ្នូរនឹងការលុបចោលទណ្ឌកម្មគឺជា "កិច្ចព្រមព្រៀងដ៏អាក្រក់មួយ" និងបាននិយាយថាវាបានទុកឱ្យរដ្ឋាភិបាលអ៊ីរ៉ង់គិតតែពីរឿងលុយ ហើយយកលុយនោះទៅ ប្រើប្រាស់ដើម្បី បង្កអទិភាព នៅតំបន់ មជ្ឈឹមបូព៌ា ទៅវិញ ។
លោក Trump បានព្រមានថាអ្នកដែលមិនចុះចាញ់ក្នុងរឿងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេជាមួយនឹងអ៊ីរ៉ង់ "មានផលវិបាកធ្ងន់ធ្ងរ" នៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក។

លោកណេតាន់យ៉ាហ៊ូក៏បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុបឱ្យប្រមូលផ្តុំគ្នានៅពីក្រោយការសម្រេចចិត្តរបស់រដ្ឋអំណាចអាមេរិកនិងដើរតាមគន្លងរបស់ប្រធានាធិបតីអាម៉េរិក។

អត្ថបទ ៖ CNC

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation