ក្រសួងការបរទេស ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ ជាជំនួបដ៏សំខាន់ដើម្បីធ្វើឱ្យស៊ីជម្រៅនិងពង្រឹងទំនាក់ទំនង ទាំងក្នុងនិងក្រៅអាស៊ាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងការបទេស ចេញផ្សាយលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១ នៅខែទី ៤ ខែសីហាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
នៅថ្ងៃនេះ ក្រសួងការបរទេសនិងសហបតិ្តការអន្តរជាតិបានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធដែលបាល់ទាត់ប្រទេស ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៤ ខែសីហាឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ។

តាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី៧ សីហានេះ បានបញ្ជាក់ថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី ៤ ខែសីហាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ប្រទេសក្រោមប្រធានបទ១« ភាពរឹងមាំ និងនវានុវត្តន៍ » ដែលជំនួបប្រជុំឆ្នាំនេះ គឺជាជំនួបដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បី ពិភាក្សានិងតាមដានកិច្ចប្រឹងប្រែង របស់អាស៊ាន ក្នុងការកសាងសង្គមនិង សមារណកម្មសេដ្ឋកិច្ច ហើយកិច្ចប្រជុំនេះអនុញ្ញាតិឱ្យរដ្ឋមន្ត្រីការពារអាស៊ានធ្វើការទំនាក់ទំនងប្រកបដោយន័យស្ថាបនា ប្រកបដោយភាព សាមគ្គី ក្នុងយន្តការដឹកនាំអាស៊ានផ្សេងទៀត ធ្វើដើម្បីធ្វើឱ្យស៊ីជម្រៅនិងពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្ត្រីការបរទេសពីបណ្ដាប្រទេសសមាជិកអាស៊ានបាន ចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរី ហើយរដ្ឋមន្ត្រីអាស៊ាន បានពិភាក្សាប្រកបដោយអត្ថន័យ និងផ្លាស់ប្ដូរទស្សនៈទាក់ទងទៅនឹងបញ្ហាតំបន់អន្តរជាតិដែលមានផលប្រយោជន៍រួមដូចជាការវិវត្តនៅសមុទ្រចិនខាងត្បូងបានការនៅឧបទ្វីបកូរ៉េ,ការប្រយុទ្ធប្រឆាំងភេវកម្មនិងហិង្សាជ្រុលនិយម,សន្និសសន្តិសុខលំហសមុទ្រ ដូចជាសន្តិសុខប្រពៃណីនិងមិនប្រពៃណីផ្សេងទៀត។

ក្រសួងការបទេសនិងសហប្រតិការអន្តរជាតិកម្ពុជាបញ្ជាក់បន្តទៀតថា អំឡុងពេលនៃកិច្ចប្រជុំនេះ ឯ.ឧ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបទអន្តរាគមន៍លើបញ្ហាជាច្រើនដែលចំណុចសំខាន់ៗមានដូចជា ស្ថានភាពនៅឧបទ្វីបកូរ៉េ,បញ្ហាសមុទ្រចិនខាងត្បូង អំពីការព្រួយបារម្ភជុំវិញភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចសំខាន់ៗ, ទស្សនទានឥណ្ឌូប៉ាស៊ីហ្វិក, ការលើកកម្ពស់ថែមទៀតអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងអាស៊ាន ជាដើម។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំដោយឡែកផ្សេងទៀត ស្តីពីយន្តការកិច្ចសហការមេគង្គ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គា,កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គសាធាររដ្ឋកូរ៉េលើកទី៨, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសគំនិតផ្តួចផ្តើម មេគង្គក្រោមលើកទី១១ និងទីប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គជប៉ុនលើកទី១១ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងការបទេសបញ្ជាក់ទៀតថា ឯកឧត្តមទេសរដ្ឋមន្ត្រីក៏មានជំនួយទ្វេភាគីជាមួយ រដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូពីប្រទេសជាច្រើនរួមមាន រដ្ឋមន្ត្រីក៏ប្រទេសអូស្ត្រាលី, រដ្ឋមន្ត្រីក៏ប្រទេសចិន, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង,អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា,រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី,រដ្ឋមន្ត្រីការបរទេសជប៉ុន,រដ្ឋមន្ត្រីការប្រទេសម៉ាឡេស៊ី,រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់,រដ្ឋមន្ត្រីការបរទេសណ័រវេស, រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី, រដ្ឋមន្ត្រីការបរទេសស្រីលង្កា,រដ្ឋមន្ត្រីក៏ប្រទេសទីម័រខាងកើត,រដ្ឋមន្ត្រីការបរទេសថៃនិងរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលក្នុងជំនួបទ្វេភាគីទាំងនោះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពិភាក្សាពីផលប្រយោជន៍នៃការធ្វើបារម្ភជារួម៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation