ស្នងការខេត្តត្បូងឃ្មុំណែនាំដល់មន្ត្រីប៉ុស្តិ៍ក្នុងមូលដ្ឋានដែលជន់លិចត្រូវត្រៀមនិងជួយពលរដ្ឋឲ្យបានទាន់ពេល
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ៖ ខណៈទឹកទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ នៅតែបន្តហក់ឡើងជារៀងរាល់ថ្ងៃធ្វើឲ្យភូមិប្រជាពលរដ្ឋក្នុង ស្រុកក្រូចឆ្នារ និងស្រុកត្បូងឃ្មុំ តាមដងទន្លេបានជន់លិច ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលចំនួន៦ ក្នុងស្រុកទាំង២ខាងលើក៏ បានជនលិចដែរ។

ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីប៉ុស្តិ៍ រដ្ឋបាលទាំង៦​ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពដោយផ្ទាល់ និងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់ជូនដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរួម មានប៉ុស្តិ៍រដ្ឋបាលព្រែកអាជី , ប៉ុស្តិ៍រដ្ឋបាលកោះពីរ,​ប៉ុស្តិ៍រដ្ឋបាលកំពង់ទ្រាស,ប៉ុស្តិ៍រដ្ឋបាលពាមជីលាំង,ប៉ុស្តិ៍រដ្ឋបាលបឹងព្រួល និងប៉ុស្តិ៍រដ្ឋបាលជីរោទី១។

មានប្រសាសន៍ទៅមន្រ្តីប៉ុស្តិ៍ក្នុងឱកាសនោះលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន បានលើកឡើងថា ឆ្នាំទឹកទន្លេបានជន់លិចភូមិប្រជាពលរដ្ឋតាមដងទន្លេស្ទើរទាំងស្រុងដែលការជន់លិចនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅ និងប្រកបររកស៊ីចិញ្ចឹមជីវិត​ ក្នុងនោះមួយចំនួនត្រូវបាន ជម្លៀសទៅទីទួលសុវត្ថិភាព។ លោកបន្តថា ក្នុងនោះប៉ុស្តិ៍ រដ្ឋបាលមួយចំនួនក៏ត្រូវជនលិចបង្កការលំបាកក្នុងបម្រើសេវា ជូនប្រជាពលរដ្ឋ តែយ៉ាងណាពួកគាត់បានប្រឹងប្រែងអស់ពី លទ្ធភាពជួយដល់ពលរដ្ឋដែលរងគ្រោះ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨នេះខេត្តត្បូងឃ្មុំបាន ទទួលរងនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដូចជា បាក់ច្រាំងទន្លេ ប្រវែង៤០០ម៉ែត្រជម្រៅ១០ម៉ែត្រ នៅស្រុកត្បូងឃ្មុំ ក្នុងឃុំទន្លេបិទ និងឃុំជីរោទិ៍១ ធ្វើឲ្យផ្ទះ៧ខ្នងត្រូវរំកិល ចេញទៅរកកន្លែងសុវត្ថិភាព។ ទឹកឡើងជន់លិច ប៉ះពាល់ ដំណាំកសិផលក្នុង ស្រុកក្រូចឆ្មារ ដូចជាពោត ៩៨៦ ហិកតា ខូចខាត ៨៤៧ ហិកតា។ ដំណាំស្រូវប៉ះពាល់៣២០ ហិកតា ខូចខាត ២៤ ហិកតា។ ដំណាំដំឡូងមីប៉ះពាល់២៦ហិកតា ខូចខាតទាំងស្រុង។ ដំណាំបន្លែបង្ការ ២៤ហិកតា ខូចខាត ទាំង២៤ ហិកតា។ ចំណែកស្រុកត្បូងឃ្មុំដំណាំប៉ះពាល់ ៦៤៨ ហិកតា ខូចខាត ២១៨ ហិកតា និងបន្លែ៧ ហិកតាខូចខាត ទាំង៧ហិកតា។ ស្រុកត្បូងឃ្មុំមានឃុំចំនួន៣ ដែលរង ផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ គឺឃុំជីរោទិ៍១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋសុរបចំនួន ៦.១០៩ គ្រួសារ ហើយត្រូវជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈមករស់នៅបណ្តោះអាសន្នតាមទួលសុវត្ថិភាពចំនួន ១.៤៤២ គ្រួសារ រួមជាមួយសត្វពាហនៈចំនួន១.៩២២ក្បាល៕(អត្ថបទ៖ ជិន​ សេងឡុង)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation