ព័ត៌មានទាន់ហេតុការណ៍៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា សភាជាតិនឹងកោះប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រ
| ព័ត៌មានជាតិ
SHARE

ព័ត៌មានទាន់ហេតុការណ៍៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចបានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីទូលថ្វាយអង្គព្រះមហាក្សត្រនូវកិច្ចការជាតិ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា សភាជាតិនឹងកោះប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រ។ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា សមាជិកសភានឹងចូលធ្វើពិធីស្បថ។ នៅថ្ងៃទី៦ ខែកញ្ញា ក្បាលម៉ាស៊ីនសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបង្កើតឡើង។ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា គណៈរដ្ឋមន្ត្រិថ្មីស្បថចូលកាន់តំណែង។ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា បើកប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation