មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីជ្រលងភ្នំ Val Ferret ក្នុងប្រទេសអ៊ីតាលីបន្ទាប់ពីការរអិលបាក់ដី បានសម្លាប់មនុស្ស២នាក់
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីបានជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីជ្រលងភ្នំមួយនៅភាគពាយព្យនៃប្រទេសអ៊ីតាលី បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយ បានកើតឡើង ដែលធ្វើឱ្យដីនិងដុំថ្មធំៗធ្លាក់ចំរថយន្តជាច្រើនដែលកំពុងធ្វើដំណើរឡើងភ្នំMont Blanc ដោយបានសម្លាប់ប្តី ប្រពន្ធ២នាក់ដែលជាប់នៅខាងក្នុងរថយន្តរបស់គេ។

ភ្នាក់ងារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី បានរាយការណ៍ថាក្រុមអ្នកជួយសង្គ្រោះ បានរកឃើញ សាកសពពីរនាក់។ មួយគឺ កាលពីថ្ងៃអង្គារ៍ គឺស្រី្ត ម្នាក់មកពីទីក្រុង មីលែន ហើយ១ថ្ងៃក្រោយមក ក៏ពួកគេរកឃើញសាកសព បី្តរបស់គាត់ ដែលមានអាយុ ៧១ ឆ្នាំ តែសាកសពប្រពន្ធ មិនដឹងថាមានអាយុប៉ុន្មាននោះទេ ។

ក្រុមអាជ្ញាធរបានជម្លៀសមនុស្ស ២០០ នាក់ចេញពីផ្ទះក្នុងរយៈពេលពេញមួយយប់ ដែលពួកគេបានរស់នៅតំបន់ជុំវិញ ជ្រលងភ្នំនេះ ដែលស្ថិតនៅក្បែរទីក្រុង Courmayeur ដែលត្រូវបានវាយប្រហារដោយការបាក់ដីដ៏ធំសម្បើមនោះ។  ឧទ្ធម្ភាគចក្របានដឹកមនុស្សជាច្រើនទៅកន្លែងសុវត្ថិភាព។

សូមជំរាបថា ជ្រលង Val Ferret ស្ថិតនៅជើងភ្នំ Mont Blanc គឺជាទិសដៅដ៏ពេញនិយម មួយសម្រាប់អ្នកទេសចរ ដែល ចូលចិត្តធ្វើដំណើរតាមផ្លូវឡើងភ្នំ ដែលមានទិដ្ឋភាពទាក់ទាញដ៏អស្ចារ្យនោះ៕

ប្រែសម្រួល​ដោយ​ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation