ក្រុមអ្នកវិទ្យាសាស្ត្រព្រមានអំពីផលប៉ះពាល់នៃសីតុណ្ហភាពដែលចេះតែកើនឡើងនៅជុំវិញពិភពលោក
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកវិទ្យាសាស្ដ្របានព្រមានថា ក្នុងរយៈពេលប៉ុន្មានទសវត្សប៉ុណ្ណោះផែនដីបានជួបការប្រែប្រួលអាកាសធាតុ យ៉ាងឆាប់រហ័ស ជាពិសេសគឺការកើនឡើងនៃកម្តៅក្តៅខ្លាំង ដែលអាចគំរាមកំហែងដល់ជីវិតមនុស្សជាតិ។

អ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា ភពផែនដីនេះនឹងឈានដល់ចំនុចកំពូលនៃសីតុណ្ហភាពដោយសីតុណ្ហភាពកើនឡើង ២ អង្សាសេ ខ្ពស់ជាងពេលមុន ៗ ទៅទៀត។ លោករៀបរាប់ថា «ផែនដី យើងនាពេលនេះ ស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់ ហើយ សីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ទៅៗ ហើយ»។

ការស្រាវជ្រាវបានបង្ហាញពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ ហើយបានគេព្យាករណ៍ថា ផលប៉ះពាល់នឹងកើតឡើងនៅលើ ភពផែនដីនេះ ខណៈដែលសីតុណ្ហភាពចេះតែបន្តកើនឡើង២អង្សាសេ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការសាយភាយនូវកម្រិតឧស័ន្មមេតាន ដែលធ្វើឱ្យកម្តៅផែនដីកើនឡើងហើយ ប៉ះពាល់ធ្ងន់បំផុត សម្រាប់ផែនដី គឺការកើនឡើងនៃកម្រិតទឹកសមុទ្រ ដោយសារតែការរលាយនៃផ្ទាំងទឹកកកក្នុងតំបន់ប៉ូល ដែលបានធ្វើឱ្យទឹកសមុទ្រកើនឡើងជាង ៦០ម៉ែត្រតែប៉ុន្មានទស្សវត្សប៉ុណ្ណោះ៕




ប្រែសម្រួលសម្រួល ដោយ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation