រាជរដ្ឋាភិបាលអាណត្តិទី ៦ នឹងស្បថចូលកាន់តំណែងជាផ្លូវកានៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ដែលមានសមាជិករាជរដ្ឋាភិបាល តិចជាងអាណត្តិមុនៗ ហើយមានរដ្ឋលេខាធិការប្រចាំការ ១រូប តាមក្រសួងនីមួយៗ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត ឬសមាជិក រដ្ឋសភា នៃមណ្ឌលកណ្តាល ត្រូវបាន ប្រកាសជាឱឡាឬក ថាជាបេក្ខជននាយករដ្ឋមន្រី្តអាណតិ្តទី ៦ដោយ គណបក្សប្រជាជនកម្ពុជានឹង ត្រូវក្លាយជានាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ៦ ។


យោងតាមមាត្រា ៩ នៃច្បាប់សី្តពី ការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈរដ្ឋមន្រី្តដែលប្រោសប្រទានឡាយព្រះហស្ថលេខា និង ព្រះរាជលញ្ជករ ប្រកាសឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ជាទីសក្ការៈដ៏ខ្ពងខ្ពស់បំផុត នាថ្ងៃ២៨ ខែមិនុនា ឆ្នាំ ២០១៨ កន្លងមក ដោយបានចែងថា នាយរដ្ឋមន្រី្តជាសមាជិករដ្ឋសភា ។
សមាជិករាជរដ្ឋាភិបាល ឯទៀតអាចជ្រើសរើសយកក្នុងចំណោម សមាជិករដ្ឋសភា ឬក្រៅរដ្ឋសភា ប៉ុន្តែត្រូវជា សមាជិក គណបក្សមានតំណាងនៅក្នុងរដ្ឋសភា ។ សមាជិករាជរដ្ឋាភិបាល ទាំងអស់ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ក្រោយពី រដ្ឋសភាបានបោះឆ្នោតទុកចិត្ត ។

យោងតាមច្បាប់ខាងលើនេះ នៅក្នុងមាត្រា ៣៦ រដ្ឋលេខាធិការនិង អនុរដ្ឋលេខាធិការ មិនមែនជាសមាជិករាជរដ្ឋភិបាល ដែលត្រូវចូលទៅស្បថ ចូលកាន់មុខតំណែង ក្នុងព្រះបរមរាជវាំងចំពោះមុខព្រះភ័ក្រ្តព្រះមហាក្សត្រនោះឡើយ។
ជុំវិញសមត្ថកិច្ចគណៈរដ្ឋមន្រី្ត នាយករដ្ឋមន្រី្ត និង សមាជិករាជរដ្ឋាភិបាលមានចែងយ៉ាងច្បាស់លាស់ពីមាត្រា ១៣ រហូតដល់ មាត្រា ៣៣ ជំពូកទី៣ បានកំណាត់ច្បាស់ថា ៖

-នាយករដ្ឋមន្រី្តជាប្រមុខរាជរដ្ឋាភិបាកដឹកនាំបញ្ជា រាល់សកម្មភាពកាងាររបស់ រាជរដ្ឋាភិបាលលើគ្រប់វិស័យ
-គណៈរដ្ឋមន្រី្ត ត្រូវមានអង្គប្រជុំ ២ គឺអង្គប្រជុំធំ និង អង្គប្រជុំពិនិត្យ ស្រាវជ្រាវ អង្គប្រជុំធំ ដឹកនាំដោយ នាយករដ្ឋមន្រី្ត រីឯអង្គប្រជុំ ពិនិត្យស្រាវជ្រាវ នាយករដ្ឋមន្រី្តអាចប្រគល់ ភារៈកិច្ចជូនឧបនាយរដ្ឋមន្រី្តដឹកនាំ ។ ចំពោះទីសី្តការគណៈរដ្ឋមន្រី្តមាន រដ្ឋលេខាធិកា ប្រចាំការមួយរូប ដែលចាត់តាំងដោយនាយរដ្ឋមន្រី្ត តាមសំណើរ របស់រដ្ឋមន្រី្តទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រី្តដើម្បីជួយ ការងារទូរទៅប្រចាំថ្ងៃ របស់ទីសី្តការគណៈរដ្ឋមន្រី្ត។

ដោយឡែកច្បាប់នេះ ក៏មានកំណត់អំពី រដ្ឋលេខាធិកាប្រចាំការ ១រូប ដែលត្រូវទទួលដឹកនាំការងារ ប្រចាំថ្ងៃរបស់ក្រសួងនីមួយៗ ហើយត្រូវមានភារៈកិច្ចដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងក្នុងឋានៈជារដ្ឋមន្រី្តសី្តទី រហូតដល់វត្តមាននៃរដ្ឋមន្រី្តនៃក្រសួងសាមី ហើយក្នុងករណីដែលរដ្ឋលេខាធិការប្រចាំការមិនអាចបំពេញតួនាទី ជារដ្ឋមន្រី្តសី្តទីបាន រដ្ឋមន្រ្តីអាចចាត់តាំងរដ្ឋលេខាធិការផ្សេង ទៀត ទទួលបន្ទុកជារដ្ឋមន្រី្តស្តីទី ។

សូមបញ្ជាក់ថា ច្បាប់សី្តពី ការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈរដ្ឋមន្រី្តថ្មី មានចែង អំពី តំណែង រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្រី្ត ទីប្រឹក្សា និង ជំនួយការនាយករដ្ឋមន្រី្ត ដែលត្រូវបំពេញភារៈកិច្ច តាមការប្រគល់ឲ្យពីនាយករដ្ឋមន្រី្ត ក្នុងនោះមាត្រា ៥៣ នៃច្បាប់នេះ បញ្ជាក់ថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រី្ត,ទីប្រឹក្សារាជរដ្ឋាភិបាល, ទីប្រឹក្សានិង ជំនួយការនាយករដ្ឋមន្រី្ត បំពេញកិច្ចការតាមការប្រគល់ពីនាយករដ្ឋមន្រ្តី ។

ច្បាប់ដដែល ដែលមាន ៩ជំពូក ៥៦មាត្រា បានប្រគល់អំណាច ជូននាយករដ្ឋមន្រី្ត ក្នុងការគ្រប់គ្រងនឹងដឹកនាំ ប្រទេស នៅក្នុងផ្ទៃរាបជាតិ និងអន្តរជាតិ ដោយត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា ដែលកើត ចេញពី ការបោះឆ្នោតរបស់ប្រជារាស្រ្ត និង រាយការណ៍ទូលថ្វាយព្រះមហាក្សត្រជាទៀងទាត់តាមការកំណត់អំពីសកម្មភាពការងារដឹកនាំប្រទេសរបស់ខ្លួន ដូចមានចែងនៅក្នុងច្បាប់ជា ធរមាននៃព្រះរាជាណាចក្រកម្ពុជា។

សូមជំរាបថា នាព្រឹកទី ០៨ សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កាលពី ថ្ងៃទី ៧ ខែ សីហាម្សិលមិញ សម្តេចតេជោលោកបាន ចូលគាល់ព្រះមហាក្សត្រកម្ពុជាទូលអំពីស្ថានភាពនយោបាយ រួចហើយ ហើយកាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងតាមកាលបរិច្ឆេទ ដូចខាងក្រោម៖

១)នៅព្រឹកថ្ងៃ ពុធ ទី៥ កញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
២)នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។
៣) នៅព្រឹកថ្ងៃសុក្រទី ៧ ខែ កញ្ញា ឆ្នាំ ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង៕

អត្ថបទ ៖ ខៀវ កូឡា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation