ស្ពានបេតុងថ្មី នៅខាងលិចផ្សារចាស់ ក្រុងច្បារមន និងបើកឲ្យយធ្វើដំណើរនៅចុងឆ្នាំនេះ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ ស្ពានខាងលើតាមការគ្រោងទុកនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ បន្ទាប់ពីសាងសង់បានជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញដែលបានចុះពិនិត្យកាលពីពេលថ្មីៗនេះ។

ស្ពានបេតុងអាមេមួយនេះកំពុងសាងសង់ឆ្លងកាត់ស្ទឹងព្រែកត្នោត តភ្ជាប់ពីភូមិអកខ្ទឹម ក្នុងសង្កាត់ច្បារមន មកទល់នឹងភូមិផ្សារចាស់ ក្នុងសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទំហំស្ពានមានប្រវែងបណ្តោយ១២០ម៉ែត្រ និងទទឹង១០ម៉ែត្រ សព្វថ្ងៃសាងសង់បាន៧០ភាគរយហើយ ដោយវិស្វករក្រុមហ៊ុនចិនហើយក៏ជាជំនួយអត់សំណងរបស់រដ្ឋាភិបាលចិនផងដែរ។

ក្នុងនោះគេរំពឹងថា បន្ទាប់ពីបើកឲ្យដំណើរការនៅពេលខាងមុខនោះ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍មួយផ្នែកបន្ថែមទៀតនៅទីប្រជុំជន ក្នុងក្រុងច្បារមន ខណៈបច្ចុប្បន្នមានស្ពានបេតុងចំនួន២កំពុងតែមមាញឹសម្រាប់ចរាចរណ៍ទូទៅឆ្លងកាត់ដងស្ទឹងព្រែកត្នោត៕ (សុភា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation