សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភដល់កុមារ លី​ ហេង ដែលធ្លាក់ខ្លួនពិការដោយគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)​ ៖​ នាថ្ងៃពុធ ទី ៨ ខែសីហា​ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោក​ ឈុន​ វណ្ណា​ ពីស្ថានភាពរបួសរបស់កូនប្រុសបង្កើតឈ្មោះ​ វណ្ណា​ ចាន់ពិសិដ្ឋ​ (ហៅ​ លី​ ហេង)​ អាយុ​ ៨ឆ្នាំ​ ​ដែលកំពុងវះកាត់ព្យាបាល​នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពី​ថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ២០១៨​ កន្លងទៅ។

បើតាមការបញ្ជាក់របស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរបួសធ្ងន់ធ្ងររបស់កុមារ លី ហេង ដែលត្រូវធ្លាក់ខ្លួនពិការទាំងវ័យក្មេងខ្ចី​ ព្រមទាំងផ្តាំផ្ញើឱ្យអាណាព្យាបាលខិតខំថែទាំកូនឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរកុមារ​ លី​ ហេង​ ឆាប់បានជាសះស្បើយវិលមករស់នៅជួបជុំគ្រួសារ បន្តការសិក្សាឱ្យមានចំណេះវិជ្ជាជ្រៅជ្រះ បើទោះបីពិការក៏ដោយ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តឱ្យលោក​ ឈុន​ វណ្ណា​​ បន្តខិតខំប្រកបរបរចិញ្ចឹមជីវិត​ ដើម្បីអនាគតគ្រួសារតទៅមុខទៀត។

លើកឡើងក្នុងឱកាសទទួលអំណោយនៅទីស្នាក់ការកណ្តាល​ លោក​ ឈុន​ វណ្ណា ដែលជាឳពុករបស់កុមារា​លី ហេង បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងវណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation