វីដេអូព័ត៌មានជាតិ

សេចក្តីរាយការណ៏សេដ្ឋកិច្ច ៖ សក្ដានុពលកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ១០ឆ្នាំខាងមុខ

image


(ភ្នំពេញ)៖ វិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានរាជដ្ឋាភិបាលកម្ពុជា ចាត់ទុកជា “មាសបៃតង” ដែលកំពុងមានការរីកចម្រើនជាខ្លាំង ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ រួមចំណែកប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត។

បើតាមអ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា កម្ពុជានៅមិនទាន់បញ្ចប់សក្ដានុពលផ្នែកទេសចរណ៍របស់ខ្លួននៅឡើយទេ ដែលបច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននិងកំពុងបន្តនៅកម្ពុជា នឹងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ សក្ដានុពលទេសចរណ៍នេះ។

ដោយឡែក ក្នុងរយៈពេល ១០ឆ្នាំខាងមុខ តើកម្ពុជានឹងមានសក្ដានុពលអ្វីខ្លះក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសនោះ ? លោក អាន ច័ន្ទថ្លា ផលិតករនិងជាប្រធានផ្នែកព័ត៌មានសេដ្ឋកិច្ចរបស់ទូរទស្សន៍CNC នឹងបកស្រាយនូវចំណុចនេះជូនលោកអ្នក សូមទស្សនាដូចតទៅ៖


ព័ត៌មានទាក់ទង...