កីឡា

ក្រុមជម្រើសជាតិហុល្លង់ ចាញ់ក្រុមជម្រើសជាតិតួកគី ថ្ងៃប្រកួតបើកឆាកវគ្គជម្រុះ World Cup 2022

image

បរទេស៖ ក្រុមជម្រើសជាតិហុល្លង់ បានបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងតួកគី ក្នុងការប្រកួតជម្រុះ FIFA World Cup ដោយលទ្ធផល ៤-២ ។

ក្រុមជើងឯករងបាល់ទាត់ពិភពលោកឆ្នាំ២០១០ ហុល្លង់ ត្រូវបានគូប្រកួតនាំមុខ នៅ១៥នាទីដំបូង ដោយខ្សែប្រយុទ្ធ Burak Yilmaz បន្ទាប់មកកីឡាកររូបនេះ រកបានគ្រាប់ទី២ដោយការស៊ុតប៉េណាល់ទី មុនពេល Hakan Calhanoglu ស៊ុតបញ្ចូលទីគ្រាប់ទី៣។

ទោះយ៉ាងណាក្ដី ហុល្លង់មានឱកាសវាយបកបានពីរគ្រាប់មកវិញដោយ Davy Klaassen និង Luuk de Jong នៅក្នុងតង់ទី២ ប៉ុន្ដែគ្រាប់បាល់ហ្វ្រីឃីគរបស់ Yilmaz បានធ្វើឱ្យពួកគេពិបាករកពិន្ទុ ខណៈ Memphis Depay ស៊ុតប៉េណាល់ទីមិនបានសម្រេចនៅចុងម៉ោង។

ដោយឡែកលទ្ធផលគូដទៃដែលស្ថិតនៅក្នុងពូល G ក្រុមន័រវែស ទទួលបានយកជ័យជម្នះ ០-៣ លើហ្គីប្រាល់តា ខណៈម៉ុងតេណេក្រូ យកបាន៣ពិន្ទុពីឡេតូនី ដោយលទ្ធផល ១-២ ៕