កីឡា

កីឡាករអង់គ្លេស Adam Yates ឈ្នះដំណាក់កាលទី៣ ការប្រណាំងកង់កម្មវិធី Volta a Catalunya 2021

image

អេស្ប៉ាញ៖ កីឡាករអង់គ្លេស Adam Yates បានឈ្នះដំណាក់កាលទី៣ នៃការប្រណាំងកង់កម្មវិធី Volta a Catalunya 2021 ដែលធ្វើឡើង ពីតំបន់ Canal Olímpic de Catalunya ទៅតំបន់ Vallter ភាគឦសាន ប្រទេសអេស្ប៉ាញ។

ក្នុងការជិះលើចម្ងាយផ្លូវ ២០៣គីឡូម៉ែត្រ សមាជិកក្រុម Ineos បានប្រើពេលអស់ ៥ម៉ោង និង ៥៨វិនាទី។ កីឡាករកូឡុំប៊ី Esteban Chaves មកពីក្រុម BikeExchange ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករម្ចាស់ផ្ទះ Alejandro Valverde មកពីក្រុម Movistar ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣។

នៅតារាងពេលវេលាសរុបវិញ កីឡាករ Adam Yates ក៏បានឡើងឈរកំពូលតារាងដែរ ដោយប្រើពេលអស់ ៩ម៉ោង ៤៤នាទី និង ២១វិនាទី។

ការប្រកួតដំណាក់កាលទី៤ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Ripoll ទៅតំបន់ Port Ainé ចម្ងាយផ្លូវ ១៦៦ គីឡូម៉ែត្រ៕